អដ្ឋកថា ព្រះខុជ្ជសោភិតត្ថេរ
ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅមកក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងនគរបាដលិបុត្ត មាននាមថា សោភិតៈ ។ ទោះជាអ្នកគមបន្តិច ទើបប្រាកដឈ្មោះថា ខុជ្ជសោភិតៈនោះឯង ។ ចម្រើនវ័យហើយ កាលព្រះសាស្តាបរិនិព្វានហើយ បួសក្នុងសម្នាក់របស់ព្រះអានន្ទត្ថេរ បាននូវអភិញ្ញា ៦ ។ សមដូចគាថាព័ន្ធ ដែលលោកពោលនៅក្នុងអបទានថា ខ្ញុំបានសរសើរថា ព្រះពុទ្ធជាទេវតាក្រៃលែងជាងទេវតា ព្រះអង្គ ប្រសើរជាងនរៈ មានព្រះដំណើរល្វាសល្វន់ បីដូចដើមថ្ងាន់ត្រូវ ខ្យល់ ទ្រង់កំពុងស្តេចទៅតាមច្រក បុគ្គលណាឃើញហើយ នឹង មិនជ្រះថ្លាម្តេចបាន ។ ព្រះពុទ្ធទ្រង់កម្ចាត់បង់នូវងងឹតអន្ធការ ទ្រង់ ១១០ គាថានោះ មានក្នុងអបទានរបស់លោក ។ ចម្លងនូវជនច្រើន ទ្រង់រុងរឿងដោយពន្លឺ គឺញាណ បុគ្គលណា ឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន ។ ព្រះលោកនាយក ទ្រង់ ស្តេចទៅជាមួយនឹងព្រះខីណាស្រពមួយសែន ដែលស្ទាត់ជំនាញ ទ្រង់ស្រង់នូវសត្វទាំងឡាយដ៏ច្រើន បុគ្គលណាឃើញហើយ នឹង មិនជ្រះថ្លាម្តេចបាន ។ ព្រះពុទ្ធនាំមកនូវធម្មភេរី ទ្រង់ញាំញីនូវ ពួកតិរ្ថិយ បន្លឺឡើងនូវសីហនាទ បុគ្គលណាឃើញហើយ នឹង មិនជ្រះថ្លាម្តេចបាន ។ ពួកទេវតា ព្រមទាំងព្រហ្ម រហូតដល់ព្រហ្មលោក មកសួរនូវបញ្ញាដ៏ល្អិត អ្នកណាឃើញហើយ នឹងមិនជ្រះថ្លា ម្តេចបាន ។ ពួកជន ព្រមទាំងទេវតា ធ្វើនូវអញ្ជលីបួងសួង ចំពោះព្រះពុទ្ធអង្គណា រមែងបានទទួលនូវបុណ្យដោយសារ ព្រះពុទ្ធអង្គនោះ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន ។