គាថាព្រះវារណត្ថេរ

ក្បាលទី 42 · ទំព័រ 42

បណ្តាពួកមនុស្ស ក្នុងលោកនេះ ជនណាមួយ បៀតបៀន សត្វដទៃ ជននោះរមែងសាបសូន្យចាកប្រយោជន៍ និងសេចក្តីសុខ ក្នុងលោក ទាំង ២ គឺលោកនេះ និងលោកខាងមុខ ។ លុះតែជនណា អនុគ្រោះដល់សត្វ ទាំងពួង ដោយចិត្តប្រកបដោយមេត្តា ជនប្រាកដដូច្នោះនោះ ទើបទទួល បុណ្យដ៏ច្រើន ។ បុគ្គលគប្បីសិក្សាសុភាសិតផង នូវការចូលទៅរកសមណៈ ផង នូវការអង្គុយតែម្នាក់ឯងក្នុងទីស្ងាត់ផង នូវការញ៉ាំងចិត្តឲ្យស្ងប់រម្ងាប់ផង ។ វារណត្ថេរ ៥