អដ្ឋកថា គាថាព្រះវារណត្ថេរ

ក្បាលទី 42 · ទំព័រ 42

គាថារបស់ព្រះវារណត្ថេរ មានពាក្យផ្តើមថា យោធ កោចិ មនុស្សេសុ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះ មានបុញ្ញាធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ។ ក្នុង កប្បទី ៩២ រាប់អំពីភទ្ទកប្បនេះ មុនការកើតឡើងនៃព្រះមានព្រះភាគ ព្រះ នាមតិស្សៈនោះឯង បានកើតក្នុងត្រកូលព្រាហ្មណ៍ ជាអ្នកដល់នូវត្រើយនៃ វិជ្ជា និងសិប្បៈរបស់ព្រាហ្មណ៍ហើយ បួសជាឥសី បង្រៀនមន្តដល់អន្តេវាសិកប្រមាណ ៥៤០០០ នាក់ ។ សម័យនោះ មានការញាប់ញ័រនៃមហាប្រឹថពី ព្រោះព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាពោធិសត្វច្យុតអំពីទេវលោកជាន់តុសិត យាងចូលកាន់ ព្រះគព្ភោទររបស់ព្រះពុទ្ធមាតាក្នុងភពចុងក្រោយ ។ មហាជនឃើញហេតុ ការណ៍នោះហើយ ភិតភ័យ ទើបនាំគ្នាទៅរកឥសី សួរដល់ហេតុដែលធ្វើឲ្យ ផែនដីកម្រើក ឥសីប្រាប់ថា ជាបុព្វនិមិត្តនៃការកើតឡើងរបស់ព្រះពុទ្ធ លួងលោម ជនទាំងនោះថា ព្រះពោធិសត្វឈានចុះកាន់គព្ភោទររបស់ពុទ្ធមាតា ផែនដីញាប់ញ័រនេះ កើតឡើងដោយហេតុនោះ ព្រោះហេតុនោះ កុំខ្លាចឡើយ ហើយឲ្យជនទាំងនោះធូរស្បើយ និងឲ្យជនទាំងនោះបាននូវបីតិ មានព្រះពុទ្ធ ជាអារម្មណ៍ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅមកក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងដែនកោសល មានឈ្មោះថា វារណៈ ចម្រើនវ័យហើយ បានស្តាប់ធម៌ក្នុងសម្នាក់របស់ ព្រះថេរៈដែលនៅព្រៃមួយអង្គ បាននូវសេចក្តីជ្រះថ្លា ទើបចេញបួស បំពេញ សមណធម៌ ថ្ងៃមួយ ខណៈចូលទៅគាល់ព្រះសម្ពុទ្ធ ក្នុងរវាងផ្លូវ ឃើញ ពស់វែក និងស្ការប្រយុទ្ធគ្នាស្លាប់ មានសេចក្តីស