គាថាព្រះយសោជត្ថេរ

ក្បាលទី 42 · ទំព័រ 54

( ព្រះមានព្រះភាគទ្រង់ត្រាស់ថា ) នរៈ គឺយសោជត្ថេរ នេះ មានអវ័យវៈប្រាកដស្មើដោយថ្នាំងនៃវល្លិ មានខ្លួនស្គម រវីមរវាមដោយ សរសៃ ដឹងប្រមាណក្នុងបាយ និងទឹក ជាអ្នកមានចិត្តមិនរួញរា ។ យសោជត្ថេរពោលថា ភិក្ខុ ( នៅ ) ក្នុងព្រៃតូច ឬព្រៃធំ បើទុកជាសត្វ របោម និងមូសខាំហើយ ក៏គប្បីជាអ្នកមានស្មារតី អត់ទ្រាំចំពោះអន្តរាយ មានរបោមជាដើម ក្នុងព្រៃនោះ ដូចដំរីដ៏ប្រសើរ អត់ទ្រាំក្នុងទីជាប្រធាននៃ សង្រ្គាម ។ ភិក្ខុតែម្នាក់ឯង ( រមែងនៅជាសុខ ) ដូចគ្នានឹងព្រហ្ម ភិក្ខុនៅរួមគ្នា ២ រូប ( រមែងមានសេចក្តីខ្ទាំងខ្ទប់ ) ដូចគ្នានឹងទេវតា ភិក្ខុ ( នៅរួមគ្នា ) ៣ រូប ដូចគ្នានឹងជនអ្នកស្រុក ភិក្ខុមានចំនួនច្រើនរូបលើសពីនោះទៅ ជា ហេតុនាំឲ្យជ្រួលជ្រើម ( ដូចគ្នានឹងពួកមហាជនដែលប្រជុំគ្នា ) ។ យសោជត្ថេរ