អដ្ឋកថា គាថាព្រះយសោជត្ថេរ
គាថារបស់ព្រះយសោជត្ថេរ មានពាក្យផ្តើមថា កាលាបព្វង្គសង្កាសោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះ មានបុញ្ញាធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ បានសន្សំបុណ្យទាំងឡាយក្នុងភពនោះៗ ។ ក្នុងសាសនាព្រះមាន ព្រះភាគព្រះនាមវិបស្សី កើតក្នុងត្រកូលរបស់ឧទ្យានបាល ដល់នូវភាពជា អ្នកដឹងក្តីហើយ ថ្ងៃមួយ បានឃើញព្រះមានព្រះភាគព្រះនាមវិបស្សី កំពុង យាងមកតាមអាកាស មានចិត្តជ្រះថ្លា បានថ្វាយផ្លែខ្នុរសម្ល ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តអ្នកប្រមង់ ជាប្រធាននៃកុលបុត្តក ្នុងត្រកូល ៥០០ ក្នុងស្រុកអ្នកប្រមង់ ក្បែរទ្វារនគរសាវត្ថី ។ មាតាបិតា បានដាក់ឈ្មោះថា យសោជៈ ។ កុលបុត្តនោះ ចម្រើនវ័យហើយ បានយក សំណាញ់ទៅនេសាទត្រង់ស្ទឹងអចិរវតី ដើម្បីចាប់ត្រី មួយអន្លើដោយកូនអ្នក ប្រមង់ដែលជាសម្លាញ់របស់ខ្លួន ។ បណ្តាត្រីទាំងនោះ ត្រីធំមួយ មានពណ៌ ដូចមាស ចូលក្នុងសំណាញ់ ។ អ្នកប្រមង់ទាំងនោះ នាំគ្នាយកត្រីទៅថ្វាយ ព្រះបាទ បសេនទិកោសលដើម្បីទត ។ ព្រះរាជាត្រាស់ថា ព្រះមានព្រះភាគ បុណ្ណោះ ទើបទ្រង់ជ្រាបហេតុដែលត្រីនេះមានពណ៌ដូចមាស ហើយទ្រង់ឲ្យ ពួកកុមារទាំងនោះ យកត្រីទៅថ្វាយព្រះមានព្រះភាគទត ។ ព្រះមានព្រះភាគ ត្រាស់ថា ត្រីនេះ នាកាលសាសនារបស់ព្រះកស្សបសម្មាសម្ពុទ្ធកំពុងសាបសូន្យ បួសហើយ បដិបត្តិខុស ពោលបង្កាច់នូវពុទ្ធដីកា ទើបទៅកើតក្នុង នរក ឆេះក្នុងនរកអស់មួយពុទ្ធន្តរ ចុតិអំពីនរកនោះហើយ ក៏មកកើតជាត្រីធំ ក្នុងស្ទឹងអចិរវតី ហើយទ្រង់ឲ្យត្រីនោះឯងប្រាប់ភាពដែលខ្លួន និងប្អូ