ព្រះសាដិមត្តិយត្ថេរ
ក្បាលទី 42 · ទំព័រ 63
គាថារបស់ព្រះសាដិមត្តិយត្ថេរ មានពាក្យផ្តើមថា អហុ តុយ្ហំ បុរេ សទ្ធា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ បានសន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ។