ព្រះឧបាលិ

ក្បាលទី 42 · ទំព័រ 68

កុលបុត្ត ចេញ ( ចាកឃរាវាស ) ដោយសទ្ធាហើយ បួសថ្មី ជានវភិក្ខុ គប្បីគប់រកកល្យាណមិត្តទាំងឡាយ ដែលជាអ្នកមានការ ចិញ្ចឹមជីវិតដោយបរិសុទ្ធ អ្នកមិនខ្ជិលច្រអូស ។ កុលបុត្ត ចេញ ( ចាកឃរាវាស ) ដោយសទ្ធា បួសថ្មីជានវភិក្ខុ អ្នកមានប្រាជ្ញា កាលនៅក្នុងពួក គប្បីសិក្សានូវវិន័យ ។ កុលបុត្ត ចេញ ( ចាកឃរាវាស ) ដោយសទ្ធា បួស ថ្មី ជានវភិក្ខុ ជាអ្នកឈ្លាស ក្នុងហេតុដែលគួរ និងមិនគួរទាំងឡាយ គប្បី ប្រព្រឹត្តកុំឲ្យ ( ពួកកិលេសមានតណ្ហាជាដើម ) ប្រព្រឹត្តទៅក្នុងខាងមុខបាន ។ ឧបាលិត្ថេរ ៥