ព្រះឧត្តរបាល

ក្បាលទី 42 · ទំព័រ 93

គាថារបស់ព្រះឧត្តរបាលត្ថេរ មានពាក្យផ្តើមថា បណ្ឌិតំ វត មំ សន្តំ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ បានធ្វើស្ពានត្រង់ផ្លូវជាទីយាងរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ។