អដ្ឋកថា ព្រះឧត្តរបាល

ក្បាលទី 42 · ទំព័រ 94

ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅមកក្នុងទេវតានិ ង មនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ បានកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងនគរ សាវត្ថី មានឈ្មោះថា ឧត្តរបលៈ ចម្រើនវ័យហើយ បានឃើញយមកប្បាដិហារ្យ បាននូវសទ្ធា បួសហើយ បំពេញនូវសមណធម៌ ។ ថ្ងៃមួយ កាល រពឫកដល់អារម្មណ៍ដែលធ្លាប់សេពមក មិនដាក់ចិត្តដោយឧបាយ កាមរាគៈ ក៏កើតឡើង ។ រំពេចនោះ លោកសង្កត់ចិត្តរបស់ខ្លួនបាន ដូចបុរសចាប់ចោរ មួយអន្លើដោយវត្ថុតាងបាន កើតនូវសេចក្តីសង្វេគ សង្កត់នូវកិលេស ដោយមនសិការដល់ធម៌ ដែលជាបដិបក្ខចំពោះកិលេសនោះ ហើយបំពេញ វិបស្សនាកម្មដ្ឋាន ប្រកបការបំពេញវិបស្សនា រហូតសម្រេចអរហត្ត សម ដូចគាថាព័ន្ធដែលលោកពោលនៅក្នុងអបទានថា ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឲ្យគេធ្វើស្ពានថ្វាយ ក្នុងទី ចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ព្រះនាមវិបស្សី កំពុងចង្រ្កម ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យគេធ្វើ ស្ពាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ ស្ពាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ។ បេ ។ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ដូច្នេះ ។ ម្យ៉ាងទៀត កាលលោកសម្រេចអរហត្តផលហើយ ពិចារណាមើល បដិបទារបស់ខ្លួន កាលនឹងបន្លឺសីហនាទ ទើបពោល ៣ គាថាថា ឱហ្ន៎ កាមគុណទាំង ៥ ញ៉ាំងអាត្មាអញជាបណ្ឌិត មានសមត្ថភាព គិតនូវប្រយោជន៍ ឲ្យធ្លាក់ចុះក្នុងលោក ព្រោះតែសេចក្តី វង្វេងទេតើ ។ អាត្មាអញ ចូលទៅក្នុងវិស័យនៃកិលេសមារ ត្រូវ សរ គឺរាគៈមុតជាប់ហើយ តែអាចស្ទុះរួច ចាកអន្ទាក់នៃមច្ចុរាជ បាន ។ កាមទាំងពួង អាត្មាអញបានលះបង់ហើយ ភពទាំងពួង អាត្មាអញបានទម្លាយចោលហើយ ជាតិសង្សារ