គាថាព្រះអភិភូតត្ថេរ

ក្បាលទី 42 · ទំព័រ 98

នែពួកញាតិទាំងអស់ ដែលមកជួបជុំក្នុងទីនេះ អ្នកទាំងឡាយចូរប្រុងស្តាប់ចុះ អាត្មាសូមសម្តែងធម៌ដល់អ្នកទាំងឡាយថា ការកើត រឿយៗ ជាហេតុនាំមកនូវទុក្ខ ។ អ្នកទាំងឡាយ ចូរប្រារព្ធព្យាយាម ចូរគេច ចេញ ( ចាកសេចក្តីខ្ជិល ) ចូរប្រកប ( នូវសិក្ខា មានអធិសីលសិក្ខាជាដើម ) ក្នុងព្រះពុទ្ធសាសនា ចូរកម្ចាត់បង់នូវសេនានៃមច្ចុ ឲ្យដូចជាដំរី កម្ចាត់បង់នូវផ្ទះ ដែលធ្វើដោយដើមបបុស ដូច្នោះចុះ ។ បុគ្គលណាជា អ្នកមិនមានសេចក្តីប្រមាទក្នុងធម្មវិន័យនេះ បុគ្គលនោះ នឹងលះបង់នូវ ជាតិសង្សារ ធ្វើនូវទីបំផុតនៃទុក្ខបាន ។ អភិភូតត្ថេរ ៥