អដ្ឋកថា គាថាព្រះអភិភូតត្ថេរ
គាថារបស់ព្រះអភិភូតត្ថេរ មានពាក្យផ្តើមថា សុណាថ ញាតយោ សព្វេ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ។ ក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមវេស្សភូ កើតក្នុងផ្ទះ មានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្រៃលែងក្នុងព្រះសាសនា ព្រោះអាស្រ័យកល្យាណមិត្តដែលមានចិត្តធ្ងន់ កាលព្រះសាស្តាបរិនិព្វាន ហើយ មហាជននាំគ្នាធ្វើនូវឧស្សាហ៍ ដើម្បីទទួលយកព្រះធាតុរបស់ព្រះអង្គ កុលបុត្តនោះ បាននាំយកទឹកក្រអូប លត់ជើងថ្ករមុនជនទាំងពួងដោយខ្លួនឯង ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅមកក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងរាជត្រកូល ក្នុងវេដ្ឋបុរៈ បានទទួល នាមថា អភិភូត អំណឹះឥតអំពីព្រះជនក ក៏បានសោយរាជសម្បត្តិ ។ ក្នុង សម័យនោះ ព្រះមានព្រះភាគទ្រង់ចារិកទៅកាន់ជនបទ ដល់នគរនោះ គ្រានោះ ព្រះរាជាអង្គនោះទ្រង់បានដំណឹងថា ព្រះសាស្តាយាងមកដល់នគររបស់យើង បានយាងទៅកាន់សម្នាក់របស់ព្រះសាស្តា ស្តាប់ព្រះធម្មទេសនាហើយ ។ ក្នុង ថ្ងៃទី ២ បានថ្វាយមហាទាន ។ ព្រះមានព្រះភាគ សម្រេចភត្តកិច្ចហើយ កាលអនុមោទនា ឲ្យសមគួរដល់អធ្យាស្រ័យនៃព្រះរាជានោះឯង ទើបទ្រង់ សម្តែងធម៌ទេសនាដោយពិស្តារ ព្រះរាជាស្តាប់ព្រះធម្មទេសនាហើយ បាននូវ ព្រះរាជបសាទសទ្ធា លះបង់រាជសម្បត្តិ ចេញបួស បានធ្វើឲ្យជាក់ច្បាស់នូវ អរហត្តផល សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា កាលសរីរៈរបស់ព្រះវេស្សភូ ទ្រង់ស្វែងរកនូវគុណដ៏ធំ ដែលជន កំពុងបូជាភ្ល