គាថាព្រះហារិតត្ថេរ

ក្បាលទី 42 · ទំព័រ 112

បុគ្គលណា មិនធ្វើនូវកិច្ចដែលគួរធ្វើក្នុងកាលមុន ហើយ ចង់ធ្វើក្នុងកាលក្រោយវិញ បុគ្គលនោះ រមែងឃ្លាតចាកឋានៈជាសុខផង ក្តៅក្រហាយរឿយៗ ក្នុងកាលជាក្រោយផង ។ បុគ្គលធ្វើអំពើណា ត្រូវ និយាយចំពោះតែអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយចំពោះអំពើ នោះទេ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងច្បាស់នូវបុគ្គលមិនធ្វើ បានតែ និយាយ ។ សេចក្តីទុក្ខរលត់ទៅក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ដែលព្រះ សម្មាសម្ពុទ្ធ ទ្រង់សម្តែងហើយ ជាគុណជាត មិនមានសេចក្តីសោក ប្រាសចាក ធូលី ជាទីក្សេមក្សាន្ត នាំមកនូវសុខដោយប្រពៃមែនពិត ។ ហារិតត្ថេរ ៥