គាថាព្រះវិមលត្ថេរ
កុលបុត្ត កាលប្រាថ្នាសេចក្តីសុខមិនកម្រើក គប្បីចៀសវាង នូវបាបមិត្តទាំងឡាយ ហើយគប់រកនូវបុគ្គលខ្ពង់ខ្ពស់ទាំងឡាយផង គប្បី តាំងនៅក្នុងឱវាទ របស់កល្យាណមិត្តនោះផង ។ បុគ្គលតោងកំណាត់ឈើ តូច រមែងលិចចុះក្នុងសមុទ្រធំ យ៉ាងណា កុលបុត្តអាស្រ័យនូវបុគ្គលខ្ជិលច្រអូស ហើយ ទុកជារស់នៅស្រួល ក៏រមែងលិចចុះ យ៉ាងនោះដែរ ។ ព្រោះ ហេតុនោះ បុគ្គលគប្បីចៀសវាងនូវបុគ្គលអ្នកខ្ជិលច្រអូសមាន ព្យាយាម ថោកទាបនោះចេញ ។ កុលបុត្តគប្បីនៅរួមជាមួយនឹងពួកអរិយៈ អ្នកមាន ចិត្តស្ងប់ស្ងាត់ អ្នកចម្រើនឈាន មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជាបណ្ឌិត មានព្យាយាមតឹងរុឹងជានិច្ច ។ វិមលត្ថេរ ឧទ្ទាន និយាយអំពីលោកអ្នកស្វែងរកគុណ គឺអង្គណិកភារទ្វាជត្ថេរ ១ បច្ចយត្ថេរ ១ ពាកុលត្ថេរ ១ ធនិយត្ថេរ ១ មាតង្គបុត្តត្ថេរ ១ ខុជ្ជសោភិតត្ថេរ ១ វារណត្ថេរ ១ ម្យ៉ាងទៀត លោកអ្នកធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺបស្សិកត្ថេរ ១ យសោជត្ថេរ ១ សាដិមត្តិយត្ថេរ ១ ឧបាលិត្ថេរ ១ ឧត្តរបាលត្ថេរ ១ អភិភូតត្ថេរ ១ គោតមត្ថេរ ១ ហារិតត្ថេរ ១ វិមលត្ថេរ ១ ព្រះថេរៈទាំងឡាយ ១៦ អង្គ បានសម្តែង នូវគាថា ៤៨ ដែលមកក្នុងតិកនិបាត ។