អដ្ឋកថា គាថាព្រះវិមលត្ថេរ
គាថារបស់ព្រះវិមលត្ថេរ មានពាក្យផ្តើមថា បបមិត្តេ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះវិមលត្ថេរនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃវិវដ្ត ក្នុងភព នោះៗ ក្នុងសាសនារបស់ព្រះពុទ្ធព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ កាលព្រះសាស្តាបរិនិព្វានហើយ ថ្ងៃនក្ខត្តឫក្សកីឡាកន្លងទៅហើយ កាលឧបាសក ឧបាសិកាទាំងឡាយ ទទួលយក ពុទ្ធសរីរៈទៅកាន់ទីថ្វាយព្រះភ្លើង កុលបុត្តនោះ រពឫកដល់ពុទ្ធគុណរបស់ព្រះសាស្តា ហើយ មានចិត្តជ្រះថ្លា បានធ្វើការបូជាដោយផ្កាម្លិះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅមកក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងនគរពារាណសីមា នឈ្មោះថា វិមល ចម្រើនវ័យហើយ អាស្រ័យព្រះសោមមិត្តត្ថេរ បួស ក្នុងព្រះសាសនា ត្រូវព្រះសោមមិត្តត្ថេរនោះឯងដាស់តឿន ផ្តើមបំពេញ វិបស្សនា មិនយូរបុន្មានក៏បានសម្រេចអរហត្តផល ដោយហេតុនោះ ទើប លោកពោលក្នុងអបទានថា កាលព្រះសរីរៈ ( នៃព្រះសម្ពុទ្ធ ) ដែលពួកជនកំពុងហែចេញ ស្គរគេកំពុងប្រគំថ្វាយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បាន បូជាផ្កាម្លិះ ។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការបូជាព្រះសរីរៈ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ។ បេ ។ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ដូច្នេះ ។ ម្យ៉ាងទៀត កាលសម្រេចអរហត្តផលហើយ កាលនឹងឲ្យឱវាទដល់ ភិក្ខុ ដែលជាសម្លាញ់របស់ខ្លួន បានភាស