ព្រះភគុត្ថេរ
ក្បាលទី 42 · ទំព័រ 129
គាថារបស់ព្រះភគុត្ថេរ មានពាក្យផ្តើមថា អហំ មិទ្ធេន ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កុលបុត្តនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ កាលព្រះសាស្តា បរិនិព្វានហើយ កុលបុត្តនោះ បូជាព្រះធាតុរបស់ព្រះមានព្រះភាគនោះដោយ ផ្កាទាំងឡាយ ដោយបុញ្ញកម្មនោះ កើតក្នុងទេវតាជាន់និម្មានរតី អន្ទោលទៅមក ក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងសក្យត្រកូល មានឈ្មោះថា ភគុ ចម្រើនវ័យហើយ ចេញបួស មួយអន្លើដោយព្រះអនុរុទ្ធ និងព្រះកិម្ពិលៈ នៅក្នុងពាលកលោណកគាម ។