អដ្ឋកថា ព្រះភគុត្ថេរ
ថ្ងៃមួយ ដើម្បីនឹងបន្ទោបង់ ថីនមិទ្ធៈដែលគ្របសង្កត់ ទើបចេញអំពីវិហារ ឡើងកាន់ទីចង្រ្កមក៏ដួលចុះ ធ្វើនូវការដួលនោះឲ្យជាកង្វេរ បន្ទោបង់នូវថីនមិទ្ធៈ ចម្រើនវិបស្សនា សម្រេច អរហត្តហើយ សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈមានយសធំ ទ្រង់បរិនិព្វានហើយ ខ្ញុំយកផ្កាដាក់ក្នុងប្រអប់ ទៅបូជានូវព្រះសរីរៈព្រះអង្គ ។ ព្រោះញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះសរីរៈនោះ ខ្ញុំក៏បានទៅ កើតក្នុងទេវលោក ឈ្មោះនិម្មានរតី លុះខ្ញុំទៅកើតក្នុងទេវលោក ហើយ រពឫកឃើញនូវបុញ្ញកម្មនោះ ។ ភ្លៀងផ្កាបង្អុរចុះមកអំពី អាកាសសម្រាប់ខ្ញុំសព្វៗ កាល ខ្ញុំកើតក្នុងពួកមនុស្សបានជាស្តេច មានយសច្រើន ។ ភ្លៀងផ្កាបង្អុរចុះមកក្នុងទីនោះសព្វៗ កាល សម្រាប់ខ្ញុំដែលជាអ្នកឃើញនូវធម៌ទាំងពួងដោយរហ័ស ព្រោះការបូជា ផ្កាចំពោះព្រះសរីរកាយនៃព្រះពុទ្ធ ។ នេះភពជាទីបំផុតរបស់ ខ្ញុំ ភពខាងក្រោយកំពុងប្រព្រឹត្តទៅ ថ្ងៃនេះភ្លៀងផ្កាបង្អុរចុះសម្រាប់ ខ្ញុំក្នុងកាលទាំងពួង ។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជានូវព្រះសរីរកាយ ។ កិលេសទាំងឡាយ ខ្ញុំ ដុតបំផ្លាញហើយ ។ បេ ។ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ដូច្នេះ ។ កាលលោកសម្រេចអរហត្តហើយ ឲ្យពេលវេលាកន្លងទៅដោយសេចក្តី សុខដែលកើតអំពីផល និងដោយសេចក្តីសុខក្នុងព្រះនិព្វាន កាលព្រះសាស្តា យាងចូលទៅរក ដើម្បីទ្រង់សរសើរ ការនៅតែម្នាក់ឯង ហើយត្រាស់សួរថា ម្នាលភិក្ខុ អ្នកមិនប្រមាទទេឬ កាលនឹងប្រកាសការនៅដោយមិនប្រមាទ របស់ខ្លួន ទើបបានភាសិត ៤ គាថាថា ខ្ញុំ