គាថាព្រះសភិយត្ថេរ

ក្បាលទី 42 · ទំព័រ 133

បរេជនទាំងឡាយ រមែងមិនដឹងថា យើងទាំងឡាយនឹង វិនាស ក្នុងកណ្តាលនៃពួកនេះ ដូច្នេះឡើយ ចំណែកឯជនទាំងឡាយណាជា បណ្ឌិតក្នុងពួកនោះ រមែងដឹងច្បាស់ ឯការឈ្លោះប្រកែក តែងស្ងប់រម្ងាប់ អំពីសំណាក់នៃជនទាំងឡាយជាបណ្ឌិតនោះ ។ កាលណាបើជនទាំងឡាយមិន ដឹង ( នូវឧបាយនៃការស្ងប់រម្ងាប់នៃវិវាទ ) រមែងប្រព្រឹត្តទៅ ហាក់ដូចជា មិនស្លាប់ ( កាលនោះវិវាទក៏មិនស្ងប់រម្ងាប់ឡើយ ) ចំណែកជនទាំងឡាយ ណាដឹងច្បាស់ធម៌ ( ជនទាំងឡាយនោះ ) កាលបើពួកសត្វ មានសេចក្តី ក្តៅក្រហាយ ខ្លួនជាអ្នកមិនមានសេចក្តីក្តៅក្រហាយឡើយ ។ កម្មណាមួយ ធូរថយក្តី វត្តណាមួយស្មៅហ្មងក្តី ព្រហ្មចរិយៈណាមួយ ដែលបុគ្គលរពឫក ដោយសេចក្តីរង្កៀសក្តី កម្ម ៣ យាងនោះ ជារបស់មិនមានផលច្រើនឡើយ ។ បុគ្គលណាមិនមានសេចក្តីគោរព ក្នុងព្រហ្មចារីបុគ្គលទាំងឡាយ ( បុគ្គល នោះ ) រមែងជាអ្នកឆ្ងាយចាកព្រះសទ្ធម្ម ដូចជាមេឃឆ្ងាយអំពីផែនដី ។ សភិយត្ថេរ