អដ្ឋកថា គាថាព្រះសភិយត្ថេរ
គាថារបស់ព្រះសភិយត្ថេរ មានពាក្យផ្តើមថា បរេ ច ដូច្នេះ ជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនារបស់ព្រះពុទ្ធព្រះនាមកកុសន្ធៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវ ភាពជាអ្នកដឹងក្តីហើយ ។ ថ្ងៃមួយ ឃើញព្រះសាស្តាយាងទៅដើម្បីគង់នៅជា សុខក្នុងវេលាថ្ងៃ មានចិត្តជ្រះថ្លា បានថ្វាយស្បែកជើងដល់ព្រះសាស្តា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ កាលព្រះសាស្តាព្រះនាមកស្សបៈបរិនិព្វានហើយ កាលសុវណ្ណចេតិយប្រតិស្ឋានហើយ មួយអន្លើដោយកុលបុត្ត ៦ នាក់ មានខ្លួនជាគម្រប់ ៧ បួសក្នុងសាសនា រៀនកម្មដ្ឋានក្នុងព្រៃ កាលមិនអាចឲ្យគុណវិសេសកើតឡើង បាន ទើបពោលនឹងកុលបុតដ៏សេសថា ពួកយើងកាលត្រាច់ទៅ បិណ្ឌបាត ក៏ឈ្មោះថា នៅមានអាល័យក្នុងជីវិត ព្រោះមានការអាល័យក្នុង ជីវិត ពួកយើងមិនអាចសម្រេចលោកុត្តរធម៌បាន ការធ្វើកាលកិរិយាទាំងជា បុថុជ្ជន រមែងជាទុក្ខ ណ្ហើយចុះ ពួកយើងនឹងចងជណ្តើរឡើងកាន់ភ្នំ មិន អាល័យក្នុងកាយ និងជីវិត ធ្វើសមណធម៌ ។ ភិក្ខុទាំងនោះ បានធ្វើយ៉ាង នោះ ។ លំដាប់នោះ ព្រះមហាថេរៈបានអភិញ្ញា ៦ ក្នុងថ្ងៃនោះឯង ព្រោះភាព ដែលខ្លួនដល់ព្រមដោយធម៌ដែលជាឧបនិស្ស័យ នាំបិណ្ឌបាតមកអំពីឧត្តរកុរុទ្វីប ចូលទៅឲ្យភិក្ខុទាំងនោះ ភិក្ខុក្រៅអំពីនេះពោលថា បពិត្រលោកម្ចាស់ លោកម្ចាស់ធ្វើកិច្ចស្រេចហើយ កិច្ចត្រឹមតែចរចាប្រាស្រ័យជាមួយលោកម្ចាស់ ជាការយឺតយូរ ។ ពួកយើងធ្វើចំពោះសមណធម៌បុណ្ណោះ សូមលោកម្ចាស់ ប្រកបរឿយៗ នូវសុ