គាថាព្រះនន្ទកត្ថេរ
ក្បាលទី 42 · ទំព័រ 142
ថ្វឺយ នែនាង ជាស្រីពេញ ( ដោយរបស់មិនស្អាត ) មាន ក្លិនស្អុយ ជាពួកនៃមារ មានកាយទទឹក ( ដោយកិលេស ) រន្ធទាំង ៩ ក្នុងកាយរបស់នាង តែងហូរហេរោសព្វៗ កាល ។ នាងកុំសម្គាល់រឿងចាស់ កុំញ៉ាំងព្រះតថាគតទាំងឡាយ ឲ្យត្រេកអរឡើយ សូម្បីក្នុងឋានសួគ៌ ម្តេច ព្រះតថាគតទាំងឡាយនោះ ក៏មិនត្រេកអរទៅហើយ នឹងបាច់និយាយទៅថ្វី ក្នុងឋានមនុស្ស ។ ចំណែកបុគ្គលទាំងឡាយណា ជាមនុស្សល្ងង់ខ្លៅ ឥត ប្រាជ្ញា មានគំនិតអាក្រក់ ដែលមោហៈបិទបាំងហើយ ពួកបុគ្គលប្រាកដដូច្នោះ ទើបត្រេកអរក្នុងអន្ទាក់ ដែលមារដំឡើងហើយនោះ ។ រាគៈ ទោសៈ និង អវិជ្ជា ជនទាំងឡាយណា លះបង់បានហើយ ជនទាំងឡាយនោះ ឈ្មោះថា មានខ្សែនៃតណ្ហាកាត់ដាច់ហើយ ឈ្មោះថា មិនមានចំណង រមែងមិន ត្រេកអរក្នុងអន្ទាក់នៃមារនោះឡើយ ។ នន្ទកត្ថេរ