ព្រះជម្ពុកត្ថេរ

ក្បាលទី 42 · ទំព័រ 149

គាថារបស់ព្រះជម្ពុកត្ថេរ មានពាក្យផ្តើមថា បញ្ចបញ្ញាស ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវ