អដ្ឋកថា ព្រះជម្ពុកត្ថេរ
ភាពជាអ្នកដឹងក្តីហើយ ជឿក្នុងសម្មាសម្ពោធិញ្ញាណរបស់ព្រះសាស្តា ថ្វាយបង្គំ ពោធិព្រឹក្សហើយ បូជាដោយការបក់ផ្លិត ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ លុះដល់សាសនាព្រះមានព្រះភាគព្រះនាមកស្សបៈ កុលបុត្តនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ បួសក្នុងសាសនា បានជា មេវត្តក្នុងអារាមដែលឧបាសកម្នាក់សាងប្រគេន ឧបាសកនោះឧបដ្ឋាកចៅ អាវាសនោះ ។ ថ្ងៃមួយ ព្រះខីណាស្រពមួយអង្គ ដណ្តប់ចីវរចាស់ៗ ចេញ អំពីព្រៃ បែរមុខទៅកាន់ស្រុក ដើម្បីកោរសក់ ឧបាសកនោះឃើញព្រះថេរៈ ហើយ ជ្រះថ្លាក្នុងឥរិយាបថ ឲ្យជាងការកាត់ កោរសក់ និងពុកមាត់ ឲ្យ ឆាន់ភោជនដ៏ប្រណីត និងចីវរល្អៗ និមន្តដោយពាក្យថា សូមលោកម្ចាស់ នៅក្នុងទីនេះឯង ។ ភិក្ខុចៅអាវាសដោយប្រក្រតីជាអ្នកច្រណែន និងមានសេចក្តីកំណាញ់ ពោលនឹងព្រះថេរៈខីណាស្រពថា នែភិក្ខុ កាលដែលលោកយកម្រាមដៃ ដកសក់ បរិភោគលាមក និងមូត្រជាអាហារ មិនស្លៀកសំពត់ ប្រសើរជាង ការឲ្យឧបាសកដែលថោកទាបនេះ ឧបដ្ឋាក នៅក្នុងទីមានសភាពបែបនេះ ។ កាលពោលយ៉ាងនេះហើយ រំពេចនោះ ភិក្ខុនោះ ក៏ចូលទៅកាន់វច្ចកុដិ យកដៃក្បង់លាមកបរិភោគ និងផឹកនូវទឹកមូត្រ ។ ព្រះថេរៈតាំងនៅដោយទំនង នេះ ដរាបដល់អស់អាយុ ធ្វើកាលកិរិយាហើយ ឆេះក្នុងនរក មានមូត្រ និងលាមកជាអាហារ ដោយសេសសល់ផលកម្មនោះឯង មកកើតជាមនុស្ស ក៏បានជានិគ្រន្ថ មានលាមកជាអាហារ ៥០០ ជាតិ ។ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងកំណើតមនុស្ស ក្នុងត្រកូលអ្នកទុគ៌ត ព្រោះ កម្លាំងកម្មនៃការប្រទូស្តព្រះអរិយៈ កាលជនទាំងឡាយឲ្យបៅដោះ ខីរៈ ឬ សប្បិ ក៏បោះវត្ថុទាំងនោះចោល ផឹកតែទឹកមូត្របុណ្ណោះ គេឲ្យបរិភោគបាយ ក៏បោះចោល ហើយទ