គាថាព្រះសេនកត្ថេរ

ក្បាលទី 42 · ទំព័រ 156

ឱ អាត្មាអញមកល្អហើយ ដើម្បីគយផគ្គុមហោស្រព ជិត កំពង់ឈ្មោះគយា អាត្មាអញបានឃើញព្រះសម្ពុទ្ធ កំពុងតែសម្តែងធម៌ ដ៏ឧត្តម ព្រះអង្គមានពន្លឺច្រើន ជាគណាចារ្យ ដល់នូវឋានៈដ៏ប្រសើរ ដឹកនាំ សត្វលោក ទ្រង់ឈ្នះមនុស្សលោក ព្រមទាំងទេវលោក ទ្រង់មានការឃើញ ថ្លឹងមិនបាន ជាមហានាគ មានព្យាយាមធំ មានសេចក្តីរុងរឿងធំ មិនមានអាសវៈ មានអាសវៈទាំងពួង អស់រលីងហើយ ជាសាស្តាមិនមានភ័យអំពី ណាឡើយ ។ ព្រះមានព្រះភាគអង្គនោះ បានញ៉ាំងអាត្មាអញឈ្មោះសេនកៈ អ្នកមានសេចក្តីសៅហ្មង អស់កាលយូរ ដែលចំណង គឺទិដ្ឋិចងទុកហើយ ឲ្យរួចស្រឡះចាកកិលេសគ្រឿងចាក់ស្រែះទាំងពួងបាន ។ សេនកត្ថេរ ៥