ព្រះសម្ភូតត្ថេរ
ក្បាលទី 42 · ទំព័រ 164
គាថារបស់ព្រះសម្ភូតត្ថេរ មានពាក្យផ្តើមថា យោ ទន្ធកាលេ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ កាលលោកធាតុមិនមានព្រះពុទ្ធ កើតក្នុងកំណើតកិន្នរ ត្រង់ឆ្នេរស្ទឹងចន្ទភាគា ។