អដ្ឋកថា ព្រះសម្ភូតត្ថេរ
ថ្ងៃមួយ ឃើញព្រះបច្ចេកពុទ្ធមួយអង្គ មានចិត្តជ្រះថ្លា ថ្វាយបង្គំហើយ ធ្វើអញ្ជលី បូជាដោយផ្កាអ្រង្គង ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះមានត្រកូល មានឈ្មោះថា សម្ភូតៈ កុលបុត្តនោះចម្រើនវ័យហើយ ក្រោយព្រះមានព្រះភាគបរិនិព្វាន បានស្តាប់ ធម៌ក្នុងសម្នាក់របស់ព្រះធម្មភណ្ឌាគារិក បាននូវសទ្ធា បួសហើយ បំពេញ សមណធម៌ ចម្រើនវិបស្សនា សម្រេចអរហត្ត សមដូចគាថាព័ន្ធដែលលោក ពោលក្នុងអបទានថា កាលនោះ ខ្ញុំកើតជាកិន្នរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា បានឃើញ ព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី គឺកិលេស ត្រាស់ដឹងដោយព្រះអង្គ ឯង ទ្រង់ឈ្នះមារ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ត្រេកអរ ធ្វើនូវអញ្ជលីកម្ម បានយកផ្កាអ្រង្គងទៅបូជាព្រះសយម្ភូ ។ ព្រោះ អំពើដែលខ្ញុំធ្វើល្អនោះផង ព្រោះការតម្កល់ចេតនានោះផង លុះខ្ញុំ លះបង់នូវរាងកាយជាកិន្នរហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ។ ខ្ញុំជាធំជាងទេវតា បានសោយរាជ្យក្នុងទេវលោក អស់ ៣៦ ដង បានសោយរាជ្យជាស្តេចចក្រពត្តិមហារាជអស់ ១០ ដង ។ បាន សោយប្រទេសរាជដ៏ធំទូលាយ រាប់ជាតិមិនអស់ ( ព្រោះ ) ពូជ បានព្រោះក្នុងព្រះសយម្ភូ ជាស្រែដ៏ល្អ ។ ខ្ញុំមានកុសល ខ្ញុំបានចូលទៅ កាន់ផ្នួស ខ្ញុំជាបុគ្គលគួរគេបូជាក្នុងសាសនានៃព្រះសក្យបុត្រ ក្នុងថ្ងៃនេះ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ។ បេ ។ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ដូច្នេះ ។ កាលសម្រេចអរហត្តហើយ នៅដោយវិហារសុខ ដែលកើតអំពីវិមុត្តិក ាលព្រះមានព្រះភាគបរិនិព្វានបាន ១០០ ឆ្នាំ កាលភិក្ខុដែលជាបុត្តនៃស្តេច វជ្ជី អ្នកក្រុងវេសាលីសរស