ព្រះរាហុល

ក្បាលទី 42 · ទំព័រ 169

សព្រហ្មចារីបុគ្គលទាំងឡាយ ស្គាល់ច្បាស់នូវអាត្មាអញថា រាហុលដ៏ចម្រើន ជាអ្នកប្រកបដោយគុណទាំង ២ យ៉ាង គឺជាតិ និងប្រតិបត្តិ ព្រោះអាត្មាអញជាកូននៃព្រះពុទ្ធផង ជាអ្នកមានបញ្ញាចក្ខុ ក្នុងធម៌ទាំងឡាយ ផង អាសវៈរបស់អាត្មាអញ អស់ហើយផង ភពថ្មីទៀតអាត្មាអញមិនមាន ផង អាត្មាអញជាព្រះអរហន្ត គួរដល់ទក្ខិណា មានវិជ្ជា ៣ ឃើញព្រះនិព្វាន ឈ្មោះអមតៈ ។ សត្វទាំងឡាយជាអ្នកងងឹត ព្រោះកាម ត្រូវបណ្តាញរួបរឹត ហើយ ត្រូវដំបូល គឺតណ្ហាបិទបាំងហើយ ត្រូវមារចងហើយ ដូចត្រីជាប់នៅក្នុង មាត់លបដូច្នោះ ។ អាត្មាអញលះបង់កាមនោះហើយ បានកាត់នូវចំណង នៃមារ ដកតណ្ហា ព្រមទាំងឫសចេញហើយ ជាអ្នកមានសេចក្តីត្រជាក់កើត ហើយ មានទុក្ខរលត់ហើយ ។ រាហុលត្ថេរ