ព្រះចន្ទនត្ថេរ

ក្បាលទី 42 · ទំព័រ 177

គាថារបស់ព្រះចន្ទនត្ថេរ មានពាក្យផ្តើមថា ជាតរូបេន ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ។