អដ្ឋកថា ព្រះចន្ទនត្ថេរ
ក្នុងកប្បទី ៣១ អំពីភទ្ទនេះ កាលលោកធាតុមិនមានព្រះពុទ្ធ កើតជារុក្ខទេវតា ឃើញព្រះបច្ចេកពុទ្ធព្រះនាមសុទស្សនៈ ត្រង់ចន្លោះភ្នំ មានចិត្តជ្រះថ្លា បាន បូជាដោយផ្កាអញ្ជ័ន មានពណ៌ខៀវ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះមានត្រកូល ដល់ព្រមដោយសម្បត្តិក ្នុងក្រុងសាវត្ថី មាននាមថា ចន្ទនៈ ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ បានស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា បានជាព្រះសោតាបន្ន ។ លុះបានកូនម្នាក់ លះឃរាវាសបួស ចម្រើនវិបស្សនាកម្មដ្ឋាន នៅក្នុង ព្រៃ មកកាន់ក្រុងសាវត្ថី ដើម្បីថ្វាយបង្គំព្រះសាស្តា ហើយស្នាក់ក្នុងព្រៃ ខ្មោច ភរិយាចាស់ដឹងថា ព្រះថេរៈមកហើយ ក៏ប្រដាប់តាក់តែង នាំកុមារ ព្រមទាំងបរិវារជាច្រើន ទៅកាន់សម្នាក់របស់ព្រះថេរៈ ដោយគិតថា អញ នឹងលួងលោមឲ្យព្រះថេរៈសឹក ដោយមាយាស្រីជាដើម ។ ព្រះថេរៈឃើញ ស្រីនោះកំពុងដើរមក អំពីចម្ងាយ គិតថា ឥឡូវនេះ អញមិនមែនជាវិស័យ របស់នាង ទើបបំពេញវិបស្សនាតាមដែលអប់រំ ជាអ្នកមានអភិញ្ញា ៦ សម ដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ក្នុងទីជិតនៃព្រៃហេមពាន្ត មានភ្នំមួយឈ្មោះអច្ចលៈ ព្រះសម្ពុទ្ធ ព្រះនាមសុទស្សៈ គង់នៅក្នុងចន្លោះភ្នំនោះ ។ ខ្ញុំបានយកផ្កាអំពី ព្រៃហិមពាន្ត ហើយទៅកាន់អាកាស បានឃើញព្រះសម្ពុទ្ធទ្រង់ ឆ្លងឱឃៈ មិនមានអាសវៈក្នុងទីនោះ ។ កាលនោះ ខ្ញុំយកផ្កា អញ្ជ័នខៀវមកតម្កល់លើក្បាល ហើយបូជាព្រះពុទ្ធទ្រង់ត្រាស់ដឹង ឯង ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំ