ព្រះធម្មិកត្ថេរ

ក្បាលទី 42 · ទំព័រ 182

គាថារបស់ព្រះធម្មិកត្ថេរ មានពាក្យផ្តើមថា ធម្មោ ហវេ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមសិខី កើតជាព្រានព្រៃ ថ្ងៃមួយ កាលព្រះសាស្តាទ្រង់សម្តែងធម៌ដល់បរិស័ទក្នុងព្រៃ កាន់យកនិមិត្តនៃទេសនា ថា នេះ ហៅថា ធម៌ ។