អដ្ឋកថា ព្រះធម្មិកត្ថេរ
ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងកោសលរដ្ឋ បានឈ្មោះថា ធម្មិកៈ ចម្រើនវ័យហើយ កើតសេចក្តីជ្រះថ្លា ក្នុងកាលដែល ព្រះមានព្រះភាគទទួលវត្តជេតពនមហាវិហារ បួសហើយ បានជាមេវត្តក្នុង អាវាសមួយកន្លែង ជាអ្នកសម្លឹងទោសក្នុងវត្ត និងមិនមែនវត្តរបស់ភិក្ខុដែល ជាអាគន្តុកៈ ហើយអត់ធន់មិនបាន ។ ដោយហេតុនោះ ភិក្ខុទាំងឡាយ ក៏នាំគ្នា លះបង់វិហារនោះ ចៀសចេញទៅ ព្រះថេរៈនៅមួយអង្គឯង ឧបាសក ដែលជាម្ចាស់របស់វិហារស្តាប់ហេតុនោះហើយ ទូលរឿងនោះដល់ព្រះមាន ព្រះភាគ ។ ព្រះសាស្តាត្រាស់ហៅភិក្ខុនោះមកសួរសេចក្តីនោះ កាលភិក្ខុ នោះទូលថា យ៉ាងនោះឯងព្រះអង្គ ទើបត្រាស់ថា ភិក្ខុនេះ មិនមែនមិនអត់ ធន់តែក្នុងឥឡូវនេះទេ សូម្បីក្នុងកាលមុន ក៏មិនអត់ធន់ដូចគ្នា កាលភិក្ខុ ទាំងឡាយទូលអារាធនាហើយ ទើបសម្តែងរុក្ខធម្មជាតក កាលទ្រង់ប្រទាន ឱវាទដល់ព្រះថេរៈឲ្យក្រៃលែង ទើបត្រាស់ ៤ គាថាថា ធម៌រមែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ដោយពិត ធម៌ដែលបុគ្គល សន្សំហើយ រមែងនាំមកនូវសេចក្តីសុខ នេះជាអានិសង្សក្នុងធម៌ ដែលបុគ្គលសន្សំល្អហើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងមិនទៅកាន់ ទុគ្គតិ ។ សភាវៈទាំង ២ គឺកុសលធម៌ ១ អកុសលធម៌ ១ មិនមែនមានផលស្មើគ្នាទេ អកុសលធម៌ នាំសត្វទៅកាន់នរក កុសលធម៌ ញ៉ាំងសត្វឲ្យដល់នូវសុគតិ ។ ព្រោះហេតុនោះ បុគ្គលកាលមានចិត្តរីករាយចំពោះព្រះសុគត ជាតា ទិបុគ្គលយ៉ាងនេះ គប្បីធ្វើសេចក្តីពេញចិត្តក្នុងធម៌ទាំងឡាយ សាវ័កទាំងឡាយរបស់ព្រះសុគតដ៏ប្រសើរ ឋិតនៅក្នុងធម៌ ជា អ្នកប្រាជ បានដល់នូវទីពឹងដ៏ប្រសើរលើស រមែងនាំខ្លួនចេញ ( ចាកវដ្តទុក