អដ្ឋកថា ព្រះសប្បកត្ថេរ

ក្បាលទី 42 · ទំព័រ 190

ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងសាវត្ថី មានឈ្មោះថា សប្បកៈ ដល់នូវភាពជាអ្នកដឹងក្តីហើយ ស្តាប់ធម៌ក្នុងសម្នាក់ ព្រះសាស្តា បាននូវសទ្ធា បួសហើយ រៀនកម្មដ្ឋាននៅត្រង់លេណគិរិវិហារ ក្បែរឆ្នេរស្ទឹងឈ្មោះអជករណី មិនយូរបុន្មានក៏សម្រេចអរហត្ត សមដូចគាថា ព័ន្ធដែលលោកពោលក្នុងអបទានថា ក្នុងទីជិតព្រៃហិមពាន្ត មានភ្នំមួយឈ្មោះរោមសៈ កាលនោះ ព្រះសម្ពុទ្ធព្រះនាមអភិសម្ភវៈ ទ្រង់គង់ក្នុងទីវាលជិតភ្នំនោះ ។ ខ្ញុំ ចេញអំពីលំនៅ បានយកផ្កាឈូកបាំងថ្វាយព្រះអង្គ លុះខ្ញុំយក ផ្កាឈូកមួយបាំងថ្វាយអស់មួយថ្ងៃហើយ ខ្ញុំត្រឡប់មកកាន់លំនៅ វិញ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាន បូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ។ បេ ។ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ដូច្នេះ ។ ព្រះថេរៈសម្រេចអរហត្តហើយ មកកាន់ក្រុងសាវត្ថីដើម្បីថ្វាយបង្គំព្រះសាស្តា កាលញាតិទាំងឡាយឧបដ្ឋាកក្នុងទីនោះ ២-៣ ថ្ងៃ សម្តែងធម៌ឲ្យ ញាតិទាំងឡាយតាំងនៅក្នុងសរណៈ និងសីល មានបំណងនឹងត្រឡប់ទៅកាន់ លំនៅអំពីមុនក៏ប្រាប់ដល់ញាតិ ។ ញាតិទាំងឡាយអង្វរថា សូមលោក ម្ចាស់នៅក្នុងទីនេះចុះ ពួកខ្ញុំនឹងបដិបត្តិ ព្រះថេរៈសម្តែងអាការថា ពិតជាទៅ កាលប្រកាសនូវការត្រេកអរក្រៃលែងក្នុងវិវេក ដោយអាងដល់លំនៅ ដែល លោកធ្លាប់នៅ ទើបពោល ៤ គាថាថា កុកមានស្លាបសស្អាតត្រ ូវភ័យអំពីមេឃខ្មៅគំរាមហើយក៏ ស្វែងរកសម្បុក ហើរទៅកាន់សម្បុក ក្នុងកាលណា កាលណោះ ទន្លេឈ្មោះអជករណី