គាថាព្រះមុទិតត្ថេរ
ខ្ញុំត្រូវការចិញ្ចឹមជីវិត បព្វជ្ជាបានឧបសម្បទាហើយ តែត ពីនោះមក ក៏ត្រឡប់បាននូវសទ្ធា មានព្យាយាមមាំ ខំប្រឹងប្រែងមាំ ។ កាយ នេះចូរបែកធ្លាយចុះ ដុំនៃសាច់ទាំងឡាយ ចូរខ្ចាត់ខ្ចាយទៅចុះ ស្មងទាំងឡាយរបស់ខ្ញុំ ចូររបូតធ្លាក់ចាកតំណនៃជង្គង់ទាំងពីរចុះ ។ កាលបើសរ គឺ តណ្ហា មិនទាន់ខ្ចាត់ចេញទេ ខ្ញុំនឹងមិនស៊ី មិនផឹក នឹងមិនចេញអំពីកុដិ ទាំង មិនទម្រេត សូម្បីតែមួយបង្អៀងឡើយ ។ អ្នកចូរមើលសេចក្តីព្យាយាម ប្រឹងប្រែងដ៏មាំរបស់ខ្ញុំនោះ កាលនៅយ៉ាងនេះ វិជ្ជា ៣ ខ្ញុំបានដល់ដោយ លំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ មុទិតត្ថេរ ឧទ្ទាន និយាយអំពីព្រះថេរៈទាំងឡាយ ជាសាវ័កនៃព្រះពុទ្ធ ១០ អង្គនេះ គឺនាគសមាលត្ថេរ ១ ភគុត្ថេរ ១ សភិយត្ថេរ ១ នន្ទកត្ថេរ ១ ជម្ពុកត្ថេរ ១ សេនកត្ថេរ ១ សម្ភូតត្ថេរ ១ រាហុលត្ថេរ ១ ចន្ទនត្ថេរ ១ ។ ព្រះថេរៈ ៣ អង្គទៀត គឺធម្មិកត្ថេរ ១ សប្បកត្ថេរ ១ មុទិតត្ថេរ ១ ឯគាថាមាន ៥២ ចំណែកខាងព្រះថេរៈ ទាំងអស់ មាន ១៣ អង្គ ។