អដ្ឋកថា គាថាព្រះមុទិតត្ថេរ

ក្បាលទី 42 · ទំព័រ 196

គាថារបស់ព្រះមុទិតត្ថេរ មានពាក្យផ្តើមថា បព្វជឹ ដូច្នេះ ជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងផ្ទះមានត្រកូល ដល់នូវ ភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះសាស្តា មានចិត្តជ្រះថ្លា បាន ថ្វាយគ្រែមួយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលគហបតី ក្នុងកោសលរដ្ឋ មាន ឈ្មោះថា មុទិតៈ ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ សម័យនោះ ត្រកូល នោះ មានរឿងដែលជាប់ពាក់ព័ន្ធជាមួយព្រះរាជា ។ កុលបុត្តនោះ ខ្លាចចំពោះ រាជភ័យ គេចចូលទៅកាន់ព្រៃ ចូលទៅកាន់លំនៅរបស់ព្រះខីណាស្រព មួយរូប ។ ព្រះថេរៈដឹងថា កុលបុត្តនោះខ្លាច ទើបលួងលោមថា អ្នកកុំខ្លាចឡើយ ។ កុលបុត្តសួរថា បពិត្រលោកម្ចាស់ ភ័យរបស់ខ្ញុំនេះ នឹងស្ងប់ដោយកាល មានប្រមាណបុនណាហ្ន៎ កាលព្រះថេរៈពោលថា ៧-៨ ខែ ទើបពោលថា ខ្ញុំមិនអាចនៅសម្ងំអស់កាល មានប្រមាណបុណ្ណេះឡើយ ខ្ញុំនឹងបួស សូម លោកម្ចាស់ឲ្យខ្ញុំបួសចុះ ដូច្នេះហើយ ទើបបួសដើម្បីរក្សាជីវិត ព្រះថេរៈឲ្យ កុលបុត្តនោះបួសហើយ ។ កាលបួសហើយ កុលបុត្តនោះ ក៏ក្លាយជាអ្នកមានសទ្ធាក្នុងសាសនា ទោះបីភ័យស្ងប់ហើយក៏ ចម្រើនសមណធម៌រឿយៗ រៀនកម្មដ្ឋានហើយ ចម្រើនវិបស្សនា ធ្វើប្តេជ្ញាដោយន័យជាដើមថា បើអាត្មាអញមិនទាន់សម្រេច អរហត្ត នឹងមិនចេញទៅក្រៅបន្ទប់នេះ ហើយបំពេញវិបស្សនា សម្រេច អរហត្ត សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ខ្ញុំមានចិត្