អដ្ឋកថា ព្រះសុភូតត្ថេរ

ក្បាលទី 42 · ទំព័រ 208

ដោយបុញ្ញកម្មនោះ កុលបុត្តនោះមានរាងកាយក្រអូប ក្នុងទីដែលកើត ហើយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលគហបតី ក្នុងមគធរដ្ឋ មានឈ្មោះថា សុភូតៈ ចម្រើនវ័យហើយ លះឃរាវាស ព្រោះភាពដែលខ្លួនមានអធ្យាស្រ័យក្នុងការរលាស់ចេញចាកទុក្ខ ទើបបួសក្នុងសម្នាក់តិរ្ថិយ កាលមិនបាន វត្ថុដែលជាសារៈក្នុងលទ្ធិនោះ ឃើញសមណព្រាហ្មណ៍ជាច្រើន មានឧបតិស្សៈ កោលិតៈ និងសេលៈជាដើម បួសក្នុងសម្នាក់ព្រះសាស្តា សោយ សុខក្នុងភាពជាសមណៈ បាននូវសទ្ធាក្នុងព្រះសាសនា បួសហើយ ឲ្យ អាចារ្យ និងឧបជ្ឈាយ៍ត្រេកអរ រៀនកម្មដ្ឋាន នៅដោយវិវេក ចម្រើនវិបស្សនាបា នសម្រេចអរហត្ត សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ក្នុងភទ្ទកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ទ្រង់ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង ហើយ ។ ព្រះអង្គប្រកបដោយអនុព្យញ្ជនៈ មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានពន្លឺមួយព្យាមជុំវិញ ព្រោងព្រាតដោយបណ្តាញ គឺរស្មី ។ ព្រះអង្គញ៉ាំងលោកឲ្យត្រេកអរ ដូចជាព្រះចន្ទ ទ្រង់ធ្វើ នូវពន្លឺ ដូចជាព្រះអាទិត្យ ទ្រង់រម្លត់ទុក្ខ ដូចជាភ្លៀង ទ្រង់ជាអណ្តូង នៃគុណ ដូចជាសាគរ ។ ព្រះអង្គមានសីល ដូចជាធរណី មាន សមាធិ ដូចជាភ្នំហិមពាន្ត មានបញ្ញា ដូចជាអាកាស មិនមានអ្វី ទើស ដូចខ្យល់ ។ កាលនោះ ខ្ញុំកើតក្នុងមហាត្រកូលមានទ្រព្យ និងស្រូវច្រើន សន្សំរតនៈផ្សេងៗ ក្នុងក្រុងពារាណសី ។ ខ្ញុំចូលទៅ រកព្រះលោកនាយក ដែលគង់នៅដោយបរិវារច្រើន បានស្តាប់ អមតធម៌ដ៏គួរដល់ចិត្ត ។