ព្រះគិរិមានន្ទត្ថេរ

ក្បាលទី 42 · ទំព័រ 218

គាថារបស់ព្រះគិរិមានន្ទត្ថេរ មានពាក្យផ្តើមថា វស្សតិ ទេវោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើមកហើយ ក្នុងព្រះ សម្ពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមសុមេធ កើតក្នុងផ្ទះមានត្រកូល ចម្រើន វ័យហើយ នៅគ្រប់គ្រងផ្ទះ កាលភរិយា និងកូនធ្វើកាលកិរិយាហើយ ដល់ ព្រមទៅដោយសរ គឺសេចក្តីសោក ចូលទៅកាន់ព្រៃ ព្រះសាស្តាយាងទៅកាន់ ទីនោះ សម្តែងធម៌ ដកនូវព្រួញ គឺសេចក្តីសោកបានហើយ មានចិត្ត ជ្រះថ្លា បូជាដោយគ្រឿងក្រអូប និងផ្កា ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន ផ្គង អញ្ជលីលើសិរសា ពោលសរសើរ ។