គាថាព្រះសុមនត្ថេរ

ក្បាលទី 42 · ទំព័រ 225

បណ្តាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍ប្រាថ្នាចំពោះធម៌ណា អនុគ្រោះខ្ញុំ អ្នកប្រាថ្នាព្រះនិព្វានឈ្មោះអមតៈ សោឡសកិច្ច ដែលគួរធ្វើ ខ្ញុំ ក៏បានធ្វើហើយ ។ មគ្គធម៌ ជាធម៌មិនមានអន្តរាយ ខ្ញុំបានដល់ដោយលំដាប់ ហើយ បានធ្វើឲ្យជាក់ច្បាស់ហើយ ដោយខ្លួនឯង ខ្ញុំមានញាណដ៏បរិសុទ្ធ ឥត សង្ស័យ បានធ្វើឲ្យជាក់ច្បាស់ក្នុងសម្នាក់នៃលោក ។ ខ្ញុំដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជម្រះស្អាតហើយ ប្រយោជន៍របស់ខ្លួន គឺព្រះអរហត្ត ខ្ញុំបាន ដល់ដោយលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ ខ្ញុំជាអ្នក មិនប្រមាទ បានស្តាប់ បានរៀនល្អនូវសិក្ខា ក្នុងពាក្យប្រៀនប្រដៅរបស់លោក អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវភពថ្មី មិនមានទេ ។ លោកប្រៀន ប្រដៅខ្ញុំដោយវត្តដ៏ប្រសើរ ជាអ្នកអនុគ្រោះ ទំនុកបម្រុង ( នូវខ្ញុំ ) ឱវាទ របស់លោកមិនឥតអំពើឡើយ ខ្ញុំជាសិស្សបានរៀនសូត្រហើយ ។ សុមនត្ថេរ