អដ្ឋកថា គាថាព្រះសុមនត្ថេរ
គាថារបស់ព្រះសុមនត្ថេរ មានពាក្យផ្តើមថា យំ បត្ថយមានោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង កប្បទី ៩៥ រាប់ថយអំពីភទ្ទកប្បនេះ ចក្កវាឡទទេ មិនមានព្រះពុទ្ធ កើតឡើង ក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ឃើញព្រះបច្ចេកពុទ្ធ មួយអង្គអាពាធ បានប្រគេនផ្លែសម៉មួយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិ ងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលគហបតី ក្នុងកោសលរដ្ឋ មាន ឈ្មោះថា សុមនៈ ចម្រើនដោយសេចក្តីសុខ ។ ពុកធំរបស់កុលបុត្តនោះ បួសហើយ បានជាព្រះអរហន្ត នៅក្នុងព្រៃ កាលសុមនៈចម្រើនវ័យហើយ ទើបឲ្យបព្វជ្ជា ព្រះថេរៈឲ្យកម្មដ្ឋានដែលសមគួរដល់ចរិត ។ កុលបុត្តនោះ ប្រកបសេចក្តីព្យាយាមក្នុងកម្មដ្ឋាននោះ ញ៉ាំងឈាន ៤ និងអភិញ្ញា ៥ ឲ្យកើត លំដាប់នោះ ព្រះថេរៈបានប្រាប់វិបស្សនាវិធីដល់កុលបុត្តនោះ លោកចម្រើន វិបស្សនា ក្នុងកាលមិនយូរឡើយ ក៏តាំងនៅក្នុងអរហត្ត សមដូចគាថាព័ន្ធ ដែលលោកពោលក្នុងអបទានថា ខ្ញុំកំពុងតែនាំយកនូវផ្លែសម៉ ផ្លែកន្ទួតព្រៃ ផ្លែស្វាយ ផ្លែព្រីង ផ្លែ សម៉ពិភេទក៍ ផ្លែពុទ្រា ផ្លែក្រខុប និងផ្លែព្នៅដោយខ្លួនឯង ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាអ្នកប្រាជ ព្រះអង្គគង់នៅក្នុងញកភ្នំ ទ្រង់មានឈាន ត្រេកអរក្នុងឈាន ជាមហាមុនីដ៏មាំមួន ដែល កំពុងត្រូវអាពាធបៀតបៀន ។ ខ្ញុំយកផ្លែសម៉ទៅថ្វាយព្រះសយម្ភូ ភេសជ្ជៈគ្រាន់តែខ្ញុំធ្វើរួចហើយ ព្យាធិក៏រម្ងាប់ក្នុងខណៈនោះភ្លាម ។ ព្រះសម្ពុទ្ធទ្រង