ព្រះវឌ្ឍត្ថេរ

ក្បាលទី 42 · ទំព័រ 232

គាថារបស់ព្រះវឌ្ឍត្ថេរ មានពាក្យផ្តើមថា សាធុ ហិ ដូច្នេះ ជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង ពុទ្ធុប្បាទនេះ កើតក្នុងត្រកូលនៃគហបតី ក្នុងភារុកច្ឆនគរ បានឈ្មោះថា វឌ្ឍៈ ចម្រើនវ័យដោយលំដាប់ ។