អដ្ឋកថា ព្រះវឌ្ឍត្ថេរ

ក្បាលទី 42 · ទំព័រ 232

សម័យនោះ មាតារបស់កុលបុត្តនោះ កើតសេចក្តីសង្វេគក្នុងសង្សារ បានប្រគល់បុត្តឲ្យដល់ពួកញាតិ ហើយបួស ក្នុងសម្នាក់ភិក្ខុនីទាំងឡាយ បំពេញវិបស្សនា សម្រេចអរហត្ត ។ សម័យ តមក ឲ្យបុត្តដែលដល់នូវភាពជាអ្នកដឹងក្តីហើយ បួសក្នុងសម្នាក់ព្រះវេឡុទន្តត្ថេរ ។ បួសហើយ រៀនពុទ្ធវចនៈ ជាពហូសូត ជាធម្មកថិក ខាងគន្ធធុរៈ ថ្ងៃមួយ គិតថា អាត្មាអញត្រឹមតែម្នាក់ឯង នឹងប្រញាប់ប្រញាល់ ទៅសួរ សុខទុក្ខមាតា ទើបទៅកាន់សម្នាក់ភិក្ខុនី មាតាឃើញព្រះថេរៈហើយ សួរថា ព្រោះហេតុអ្វី ទើបលោកម្ចាស់ប្រញាប់ប្រញាល់មក ក្នុងទីនេះតែម្នាក់ឯង ។ កាលត្រូវមាតាសួរ ក៏កើតនូវសេចក្តីសង្វេគថា អញធ្វើកម្មមិនគួរ ទៅកាន់ វិហារ អង្គុយក្នុងទីសម្រាកក្នុងពេលថ្ងៃ ចម្រើនវិបស្សនា សម្រេចអរហត្តក ាលនឹងព្យាករអរហត្តផល ដោយបំណងប្រកាសគុណនៃឱវាទរបស់មាតា ទើបពោលគាថាដូច្នេះថា មានសេចក្តីតំណាលថា ឱហ្ន៎ មាតាបានបង្ហាញនូវជន្លួញ ( ឱវាទ ) ដល់អាត្មាអញ អាត្មាអញដែលមាតាប្រៀនប្រដៅ បានស្តាប់ពាក្យ របស់លោកហើយ ជាអ្នកមានព្យាយាមមុតមាំហើយ មានចិត្ត បញ្ជូនទៅកាន់ព្រះនិព្វាន បានដល់នូវសម្ពោធិដ៏ឧត្តម ។ អាត្មាអញ ជាអរហន្តទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញព្រះនិព្វាន ឈ្មោះអមតៈ អាត្មាអញឈ្នះសេនានៃមារ ជាអ្នកមិនមានអាសវៈ អាសវៈទាំងឡាយណា របស់អាត្មាអញ ខាងក្នុងក្តី ខាងក្រៅក្តី អាសវៈទាំងអស់នោះ អាត្មាអញកាត់ផ្តាច់ហើយ ឥតមានសេសសល់ ទាំងមិនកើតទៀតទេ ។