គាថាព្រះនទីកស្សប
ក្បាលទី 42 · ទំព័រ 236
អាត្មាអញបានស្តាប់ធម៌ របស់ព្រះពុទ្ធណាហើយ វៀរបង់ មិច្ឆាទិដ្ឋិ ព្រះពុទ្ធនោះ យាងមកហើយកាន់ស្ទឹងនេរញ្ជរា ដើម្បីប្រយោជន៍ដល់ អញមែនពិត ។ អាត្មាអញបានបូជាយញ្ញទាំងឡាយខ្ពស់ និងទាប បានបូជា ភ្លើង កាលនូវជាបុថុជ្ជន ងងឹតងងល់ សម្គាល់ថា ការបូជានេះឯង ជាសេចក្តី បរិសុទ្ធ ។ អាត្មាអញស្ទុះទៅកាន់ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្តីស្ទាបអង្អែល ( ខុស ) ឲ្យដល់នូវសេចក្តីវង្វេង ងងឹតមិនដឹង សម្គាល់ផ្លូវមិនបរិសុទ្ធ ថា ជាផ្លូវបរិសុទ្ធ ។ មិច្ឆាទិដ្ឋិ អាត្មាអញបានលះបង់ហើយ ភពទាំងពួង អាត្មាអញ បានទម្លុះទម្លាយហើយ អាត្មាអញបូជាភ្លើង គឺព្រះសម្មាសម្ពុទ្ធ ជាទក្ខិណេយ្យបុគ្គល ថ្វាយបង្គំនូវព្រះតថាគត ។ មោហៈទាំងពួង អាត្មាអញបាន លះបង់ហើយ ភវតណ្ហា អាត្មាអញបានទម្លុះទម្លាយចេញហើយ ជាតិសង្សារ អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀត នៃអាត្មាអញ មិនមានទេ ។ នទីកស្សបត្ថេរ