អដ្ឋកថា គាថាព្រះនទីកស្សប
គាថារបស់ព្រះនទីកស្សបត្ថេរ មានពាក្យផ្តើមថា អត្ថាយ វត មេ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវ ភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ បានឃើញព្រះសាស្តាកំពុងបិណ្ឌបាត មានចិត្ត ជ្រះថ្លា បានថ្វាយផ្លែស្វាយមួយ មានពណ៌ដូចមនោសិលា ដែលជាផ្លែថ្មោង នៃដើមស្វាយដែលខ្លួនដាំ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាប្អូនប្រុសរបស់ឧរុវេលកស្សបៈ ក្នុង ត្រកូលព្រាហ្មណ៍ នាមគធរដ្ឋ ។ ចម្រើនវ័យហើយ មិនប្រាថ្នាការគ្រប់គ្រង ផ្ទះ ព្រោះមានអធ្យាស្រ័យក្នុងការរលាស់ចេញ ទើបបួសជាតាបស មួយអន្លើ ដោយតាបស ៣០០ ធ្វើអាស្រមត្រង់ឆ្នេរស្ទឹងនេរញ្ជរា ។ ពិតហើយ ព្រោះ លោកនៅត្រង់ឆ្នេរស្ទឹង និងព្រោះជាកស្សបគោត្ត ទើបមាននាមថា នទីកស្សបៈ ព្រះមានព្រះភាគបានប្រទានឧបសម្បទាដល់ព្រះថេរៈ មួយអន្លើដោយបរិវារ ដោយឯហិភិក្ខុភាវៈ ។ រឿងទាំងអស់មកហើយក្នុងខន្ធកៈនោះឯង ។ ព្រះថេរៈ តាំងនៅក្នុងអរហត្ត ដោយអាទិត្តបរិយាយសូត្រ សមដូចគាថាព័ន្ធដែល លោកពោលក្នុងអបទានថា កាលព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈជាច្បងក្នុងលោក ព្រះអង្គ មិនញាប់ញ័រដោយលោកធម៌ ទ្រទ្រង់នូវយសដ៏ឧត្តម ទ្រង់ស្តេច យាងបិណ្ឌបាត ។ ខ្ញុំមានចិត្តជ្រះថ្លា បានយកផ្លែឈើថ្មោង ចូលទៅ ថ្វាយព្រះសាស្តា ព្រះអង្គជាទក្ខិណេយ្យបុគ្គល ជាអ្នកប្រាជ ឆ្នើម ( ហើយពោលថា ) បពិត្រព្រះអង្