អដ្ឋកថា ព្រះវក្កលិត្ថេរ

ក្បាលទី 42 · ទំព័រ 251

ព្រះសាស្តាទតឃើញសេចក្តីប្រាថ្នានោះ មិន មានអន្តរាយ ទើបទ្រង់ព្យាករ ។ កុលបុត្តនោះធ្វើកុសលដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតា និង មនុស្សទាំងឡាយ ក្នុងសាសនានៃព្រះសាស្តារបស់យើងទាំងឡាយ កើតក្នុង ត្រកូលព្រាហ្មណ៍ នាក្រុងសាវត្ថី ញាតិទាំងឡាយបានដាក់ឈ្មោះថា វក្កលិ ។ កុលបុត្តនោះចម្រើនវ័យហើយ រៀននូវវេទ ៣ ដល់នូវការសម្រេចក្នុងសិប្បៈ នៃព្រាហ្មណ៍ ឃើញព្រះសាស្តាហើយ មិនឆ្អែតក្នុងការឃើញព្រះរូបសម្បត្តិ ទើបត្រាច់ទៅជាមួយព្រះសាស្តាបុណ្ណោះ គិតថា បើអញនៅគ្រប់គ្រងផ្ទះ នឹង មិនបានឃើញព្រះសាស្តាអស់កាលជានិច្ចឡើយ ទើបបួសក្នុងសម្នាក់ព្រះមុនី ឈរក្នុងទីដែលអាចឃើញព្រះទសពល ក្នុងវេលាដ៏សេស វៀរតែពេលឆាន់ ពេលបដិបត្តិសរីរៈ ទើបលះកិច្ចដទៃ សម្លឹងមើលតែព្រះមានព្រះភាគបុណ្ណោះ ។ ព្រះសាស្តា ទ្រង់រង់ចាំភាពចាស់ក្លានៃញាណរបស់ព្រះថេរៈៗ ត្រាច់ ទៅដោយការមើលព្រះរូបបុណ្ណោះអស់កាលយូរ ព្រះសាស្តាក៏មិនត្រាស់ពាក្យ ណាមួយ ។ ថ្ងៃមួយ ទើបត្រាស់ ( សំយុត្តនិកាយ ខន្ធវារវគ្គ ) ថា កុំ ឡើយ វក្កលិ ប្រយោជន៍អ្វីដោយកាយសម្ហុយ ដែលអ្នកឃើញហើយនេះ ។ ម្នាលវក្កលិ បុគ្គលណា ឃើញធម៌ បុគ្គលនោះ ឈ្មោះថា ឃើញតថាគត បុគ្គលណា ឃើញតថាគត បុគ្គលនោះ ឈ្មោះថា ឃើញធម៌ ។ ម្នាលវក្កលិ ព្រោះថា កាលបើបុគ្គលឃើញធម៌ ឈ្មោះថា ឃើញតថាគត កាលបើបុគ្គល ឃើញតថាគត ឈ្មោះថា ឃើញធម៌ ដូច្នេះ ។ កាលព្រះសាស្តាត្រាស់យ៉ាងនោះ ព្រះថេរៈក៏មិនអាចលះបង់នូវការមើល ព្រះសាស្តា ហើយទៅកាន់ទីដទៃបាន ។ លំដាប់នោះ ព្រះសាស្តាទ្រង់ ព្រះតម្រិះថា ភិក្ខុនេះ បើមិនបាននូវសេចក្តីសង្វេគ នឹងមិនត្រាស់ដឹង ដូច្នេះ ក្នុងថ្ងៃចូលវស្សា ទើបបណ្តេញព្រះថេរៈ ដោយព្រះតម្រាស