គាថាព្រះវិជិតសេនត្ថេរ

ក្បាលទី 42 · ទំព័រ 264

ម្នាលចិត្ត អញនឹងហាមឃាត់ឯង ដូចជាគេបង្ខាំងដំរីទុកក្នុង ក្រោលមានទ្វារប្រកបដោយរនុក ទាំងមិនបណ្តោយឯង ដែលជាបណ្តាញ នៃកាម ដែលកើតអំពីសរីរៈ ឲ្យទៅក្នុងបាបធម៌ទេ ។ ឯងអញហាមឃាត់ ហើយ នឹងទៅណាមិនបានទេ ដូចជាដំរីដែលមិនបាននូវចន្លោះទ្វារ ( ដើម្បី ចេញ ) ម្នាលចិត្តខិលខូច ឯងនឹងប្រព្រឹត្តឈ្លានពាន ត្រេកអរក្នុងបាបធម៌ រឿយៗ ទៀតមិនបានទេ ។ ហ្មដំរីអ្នកមានកម្លាំង ធ្វើដំរីដែលមិនទាន់ពង្រាប ទើបចាប់បានថ្មី ជាសត្វមិនប្រាថ្នាឲ្យត្រឡប់វិលបានយ៉ាងណា អញនឹងឲ្យឯង វិលត្រឡប់យ៉ាងនោះដែរ ។ នាយសារថីដ៏ប្រសើរ ជាអ្នកឈ្លាសក្នុងការ បង្ហាត់សេះដ៏ប្រសើរ បង្ហាត់សេះអាជានេយ្យយ៉ាងណា អញនឹងតាំងនៅក្នុង ពលធម៌ ៥ ហើយទូន្មានឯងយាងនោះដែរ ។ អញនឹងចងឯងដោយសតិ អញមានខ្លួនប្រុងប្រយ័ត្នហើយ នឹងទូន្មានឯង ម្នាលចិត្ត ឯងអញសង្កត់សង្កិន ក្នុងធុរៈ គឺព្យាយាម កុំទៅឆ្ងាយអំពីទីនេះឡើយ ។ វិជិតសេនត្ថេរ