អដ្ឋកថា គាថាព្រះវិជិតសេនត្ថេរ
គាថារបស់ព្រះវិជិតសេនត្ថេរ មានពាក្យផ្តើមថា ឱលគ្គិស្សាមិ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតក្នុងផ្ទះមានត្រកូល ដល់ នូវភាពជាអ្នកដឹងក្តីហើយ លះនូវការគ្រប់គ្រងផ្ទះ បួសជាឥសីនៅក្នុងព្រៃ ឃើញព្រះមានព្រះភាគយាងទៅតាមអាកាស មានចិត្តជ្រះថ្លា ទើបសម្តែង អាការជ្រះថ្លា ឈរផ្គងអញ្ជលី ។ ព្រះសាស្តាទ្រង់ជ្រាបអធ្យាស្រ័យរបស់ កុលបុត្តនោះ ទើបចុះអំពីអាកាស កុលបុត្តនោះ ក៏បង្អោនផ្លែឈើដែលមាន រសផ្អែមគួរជាទីត្រេកអរ ចូលទៅថ្វាយ ព្រះមានព្រះភាគទ្រង់ទទួលដោយ សេចក្តីអនុគ្រោះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលហត្ថាចារ្យ ក្នុងកោសលរដ្ឋ មានឈ្មោះថា វិជិតសេន ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ ហត្ថាចារ្យ ២ នាក់ ម្នាក់ឈ្មោះសេន ម្នាក់ឈ្មោះឧបសេន ជាពុកធំរបស់កុលបុត្តនោះ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា បាននូវសទ្ធា បួសហើយ បំពេញ វិបស្សនាធុរៈ សម្រេចអរហត្តហើយ ។ វិជិតសេនដល់នូវការសម្រេចក្នុងសិប្បៈដំរី មានចិត្តជាប់ជំពាក់ក្នុងការ គ្រប់គ្រងផ្ទះ ព្រោះភាពដែលខ្លួនមានអធ្យាស្រ័យក្នុងនិស្សរណៈ ឃើញនូវ យមកប្បាដិហារ្យរបស់ព្រះសាស្តា បាននូវសទ្ធា បួសក្នុងសម្នាក់របស់ព្រះថេរៈ ដែលជាលោកអ ចម្រើនវិបស្សនាតាមពាក្យប្រៀនប្រដៅរបស់ព្រះថេរៈ ដែលជាលោកអទាំងពីរនោះ ប្រព្រឹត្តតាមវិបស្សនាវិថី កាលទូន្មានចិត្តរបស់ ខ្លួន