អដ្ឋកថា ព្រះយសទត្តត្ថេរ
ពិតហើយ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុង ត្រកូលព្រាហ្មណ៍ ដល់នូវការសម្រេចក្នុងសិប្បវិជ្ជារបស់ពួកព្រាហ្មណ៍ លះ នូវកាមទាំងឡាយ បួសជាឥសីក្នុងព្រៃ ។ ថ្ងៃមួយ ឃើញព្រះសាស្តា មាន ចិត្តជ្រះថ្លា ផ្គងអញ្ជលីសរសើរ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោល ទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលនៃ ស្តេចមល្លៈ ក្នុងមល្លរដ្ឋ មានឈ្មោះថា យសទត្ត ចម្រើនវ័យហើយ ទៅកាន់ នគរតក្កសិលា សិក្សាសិប្បៈទាំងពួង ចារិកទៅជាមួយបរិព្វាជកឈ្មោះ សភិយៈ ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងនគរសាវត្ថីដោយលំដាប់ កាល ព្រះមានព្រះភាគទ្រង់ឆ្លើយបញ្ញា ដែលសភិយបរិព្វាជកសួរ កុលបុត្តនេះក៏ អង្គុយស្តាប់ សម្លឹងទោស ( ចាំចាប់កំហុស ) ថា អញនឹងសម្តែងទោសក្នុង វាទៈរបស់ព្រះសមណគោតម ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ជ្រាបវារៈ ចិត្តរបស់កុលបុត្តនោះ កាលនឹងប្រទានឱវាទ ក្នុងកាលចប់សភិយសុត្ត ទេសនា ទើបប្រទានឱវាទដោយ ៥ គាថាថា បុគ្គលអប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្តាប់ពាក្យ ប្រៀនប្រដៅរបស់ព្រះជិនស្រី គង់ជាអ្នកឆ្ងាយអំពីព្រះសទ្ធម្ម ដូច ផែនដីឆ្ងាយអំពីមេឃ ។ បុគ្គលអប្បឥតប្រាជ្ញា មានចិត្តប្រកួត ប្រណាំង ទុកជាស្តាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី ក៏គង់ សាបសូន្យចាកព្រះសទ្ធម្ម ដូចព្រះចន្រ្ទក្នុងកាឡបក្ខ ( រនោច ) ។ បុគ្គលអប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្តាប់ពាក្យប្រៀន ប្រដៅរបស់ព្រះជិនស្រី ក៏គង់រីងស្ងួតក្នុងព្រះសទ្ធម្ម ដូចជា ត្រីរីងស្ងួតក្នុងទីមានទឹកតិច ។