គាថាព្រះសោណកុដិកណ្ណត្ថេរ
ក្បាលទី 42 · ទំព័រ 278
ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិនមានអាសវៈ ផង ខ្ញុំបានឃើញព្រះមានព្រះភាគអង្គនោះផង ទាំងបាននៅជាមួយក្នុងកុដិ ផង ។ ព្រះមានព្រះភាគ ទ្រង់ធ្វើរាត្រីជាច្រើន ( យប់ជ្រៅ ) ឲ្យកន្លងទៅក្នុង ទីវាល ព្រះសាស្តាឈ្លាសក្នុងការនៅ បានស្តេចចូលទៅកាន់កុដិក្នុង ពេលនោះ ។ ព្រះគោតមទ្រង់ក្រាលសង្ឃាដិ ហើយសម្រេចសីហសេយ្យា ដូចជាសត្វសីហៈ ដែលលះបង់សេចក្តីភ័យស៊ប់សែង ដេកក្នុងគុហាថ្មកែវ ។ លំដាប់នោះ ព្រះសោណៈជាសាវ័កនៃព្រះសម្មាសម្ពុទ្ធ អ្នកពោលពាក្យ ពីរោះ បានពោលនូវព្រះសទ្ធម្ម ចំពោះព្រះភក្ត្រព្រះពុទ្ធដ៏ប្រសើរ ។ បាន កំណត់ដឹងនូវបញ្ចក្ខន្ធ បានចម្រើននូវមគ្គដ៏ប្រសើរ ហើយដល់នូវទីស្ងប់ ដ៏ឧត្តម ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន ។ សោណកុដិកណ្ណត្ថេរ