អដ្ឋកថា គាថាព្រះសោណកុដិកណ្ណត្ថេរ
គាថារបស់ព្រះសោណកុដិកណ្ណត្ថេរ មានពាក្យផ្តើមថា ឧបសម្បទា ច មេ លទ្ធា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈ មាន អត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កុលបុត្ត នេះកើតជាសេដ្ឋី សម្បូរដោយសម្បត្តិក ្នុងនគរហង្សវតី តាំងនៅដោយ ឥស្សរិយសម្បត្តិដ៏ឧឡារ ថ្ងៃមួយ ឃើញព្រះសាស្តាចោមរោមដោយព្រះខីណា ស្រពមួយសែនអង្គ ទ្រង់ចូលកាន់នគរដោយពុទ្ធានុភាពធំ ដោយពុទ្ធលីលាធំ មានចិត្តជ្រះថ្លា ថ្វាយបង្គំហើយ បានឈរផ្គងអញ្ជលីក្នុងបច្ឆាភត្ត ។ កុលបុត្តនោះ មួយអន្លើដោយឧបាសកទាំងឡាយ ទៅកាន់វិហារ ស្តាប់ធម៌ ក្នុងសម្នាក់របស់ព្រះមានព្រះភាគ ឃើញព្រះសាស្តាស្ថាបនាភិក្ខុមួយរូបក្នុង តំណែងឯតទគ្គៈជាងភិក្ខុអ្នកពោលពាក្យដ៏ពីរោះ ខ្លួនឯងក៏ប្រាថ្នាតំណែងនោះ ទើបបានថ្វាយមហាទាន ហើយតាំងសេចក្តីប្រាថ្នា ។ ព្រះសាស្តាទ្រង់ជ្រាប ការប្រាថ្នានៃកុលបុត្តនោះមិនមានអន្តរាយ ទើបទ្រង់ព្យាករថា ក្នុងអនាគត អ្នកនឹងបានជាកំពូលជាងភិក្ខុទាំងឡាយ ខាងមានពាក្យសម្តីពីរោះ ក្នុងសាសនា របស់ព្រះសម្មាសម្ពុទ្ធព្រះនាមគោតម ។ កុលបុត្តនោះបំពេញបុញ្ញកម្មក្នុងជាតិនោះដរាបដល់អស់ជីវិត អន្ទោល ទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី បួសក្នុងសាសនា បំពេញវត្ត និងបដិវត្តឲ្យបរិបូណ៌ បាន ដេរចីវរ ប្រគេនដល់ភិក្ខុមួយរូប កាលកប្បសាបសូន្យមិនមានព្រះពុទ្ធ កើត ជាជាងតម្បាញក្នុងនគរពារាណសី បានតជាយចីវរដែលរហែកដល់ព្រះ បច្ចេកពុទ្ធមួយអង្គ ។ កុលបុត្តនោះ បានបំពេញបុណ្យក្នុងភពនោះៗ ដោយ អាការយ៉ាងនេះ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តសេដ្ឋី មានសម្បត្តិច្រើន ក្នុង កុ