អដ្ឋកថា ព្រះកោសិយត្ថេរ
ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ នាមគធរដ្ឋ ញាតិឲ្យ ឈ្មោះដោយអំណាចគោត្តថា កោសិយៈ ។ កុលបុត្តនោះដល់នូវភាពជាអ្នកដឹង ក្តីហើយ ចូលទៅរកព្រះធម្មសេនាបតីរឿយៗ ស្តាប់ធម៌ក្នុងសម្នាក់ព្រះថេរៈ បាននូវសទ្ធាក្នុងសាសនា ព្រោះបានស្តាប់ធម៌នោះ បួសហើយ ប្រកបរឿយ ៗ នូវកម្មដ្ឋាន មិនយូរបុន្មានក៏បានសម្រេចអរហត្ត សមដូចគាថាព័ន្ធ ដែលលោកពោលក្នុងអបទានថា ខ្ញុំកើតជាអ្នករក្សាទ្វារក្នុងនគរពន្ធុមតី បានឃើញព្រះពុទ្ធ ព្រះអង្គ មានធូលីទៅប្រាសហើយ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ។ ខ្ញុំ មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកអំពៅមួយកំណាត់ ទៅ ថ្វាយព្រះពុទ្ធដ៏ប្រសើរ ព្រះនាមវិបស្សី ព្រះអង្គជាអ្នកស្វែងរកនូវ គុណដ៏ធំ ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែល ខ្ញុំបានថ្វាយអំពៅ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃអំពៅមួយកំណាត់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញ ហើយ ។ បេ ។ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ដូច្នេះ ។ ព្រះថេរៈកាលសម្រេចអរហត្តហើយ ពិចារណាបដិបទារបស់ខ្លួន កាល នឹងសរសើរការនៅរួមជាមួយគ្រូ និងចូលទៅអាស្រ័យជាមួយសប្បុរស ទើប ពោលគាថាទាំង ៥ នេះថា បុគ្គលណា ជាអ្នកប្រាជ្ញ អ្នកដឹងឱវាទរបស់គ្រូទាំងឡាយ គប្បី ។ នៅក្នុងឱវាទរបស់គ្រូនោះផង គប្បីញ៉ាំងសេចក្តីស្រឡាញ់ឲ្យកើត ផង បុគ្គលនោះ ឈ្មោះថា ជាអ្នកមានភក្តីផង ឈ្មោះថា ជាអ្នក ប្រាជផង ទាំងបុគ្គលនោះ មុខជានឹងមានសេចក្តីវិសេស ក្នុងធម៌ ទាំងឡាយ ព្រោះដឹង ( នូវសច្ចធម៌ ) ។ អន្តរាយទាំងឡាយ ដ៏ខ្លាំងក្លាកើតឡើងហើយ តែមិនបានគ្រប