គាថាព្រះឧរុវេលកស្សប

ក្បាលទី 42 · ទំព័រ 295

ខ្ញុំឃើញបាដិហារ្យរបស់ព្រះគោតម ព្រះអង្គមានយសដល់ ម្លោះ ក៏នៅតែមិនក្រាបសំពះ ព្រោះតែសេចក្តីច្រណែន នឹងសេចក្តីប្រកាន់ ឲ្យភាន់ស្រឡំ ។ ព្រះសាស្តាជាសារថីរបស់ជន ទ្រង់ជ្រាបសេចក្តីត្រិះរិះ របស់ខ្ញុំហើយ បានដាស់តឿន លំដាប់នោះ ខ្ញុំមានសេចក្តីសង្វេគ និងសេចក្តី ព្រឺរោម ដែលមិនធ្លាប់កើតៗ ហើយ ។ កាលខ្ញុំនៅជាជដិលក្នុងកាលមុន ការសម្រេចលាភសក្ការៈណាតិចតួច គ្រានោះ ខ្ញុំលះបង់នូវការសម្រេច គឺ លាភសក្ការៈនោះហើយ មកបួសក្នុងសាសនាព្រះជិនស្រី ។ កាលពីដើម ខ្ញុំជាអ្នកត្រេកអរដោយការបូជា ធ្វើកាមធាតុជាប្រធាន កាលខាងក្រោយមក ខ្ញុំបានដករាគៈ ទោសៈ និងមោហៈចោលហើយ ។ ខ្ញុំដឹងខន្ធដែលធ្លាប់ អាស្រ័យនៅក្នុងកាលពីដើម បានជម្រះទិព្វចក្ខុឲ្យស្អាត ជាអ្នកមានឫទ្ធិ ដឹង ចិត្តអ្នកដទៃ ទាំងបានសម្រេចទិព្វសោត ។ មួយទៀត កុលបុត្តចេញចាកផ្ទះ មកបួសក្នុងធម្មវិន័យ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ ខ្ញុំបានដល់ហើយ តាមលំដាប់ ទាំងធ្វើឲ្យអស់សំយោជនធម៌ទាំងពួង ។ ឧរុវេលកស្សបត្ថេរ