អដ្ឋកថា ព្រះតេកិច្ឆកានិត្ថេរ

ក្បាលទី 42 · ទំព័រ 311

ក្នុងកប្បទី ៩១ រាប់ថយក្រោយអំពីភទ្ទកប្បនេះ ក្នុងសាសនានៃ ព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹង ក្តីហើយ បានសម្រេចវេជ្ជស្រាស្ត បានធ្វើព្រះថេរៈឈ្មោះអសោក ដែល ជាអ្នកឧបដ្ឋាករបស់ព្រះមានព្រះភាគវិបស្សី ដែលអាពាធឲ្យជាសះស្បើយ និងបានចម្អិនថ្នាំដល់សត្វដទៃ ដែលត្រូវរោគាបៀតបៀន ដោយសេចក្តី អនុគ្រោះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តរបស់ព្រាហ្មណ៍ ឈ្មោះសុពុទ្ធៈ ។ ញាតិទាំងឡាយដាក់ឈ្មោះថា តេកិច្ឆកានិ ព្រោះពេលដែលកុលបុត្តនោះ នៅក្នុងគភ៌ ពួកគ្រូពេទ្យបាននាំគ្នាថែរក្សា ឲ្យប្រាសចាកនូវអន្តរាយ ។ កុលបុត្តនោះសិក្សាវិជ្ជា និងសិប្បៈដែលសមគួរដល់ត្រកូលរបស់ខ្លួន ទើបចម្រើន ។ ក្នុងកាលនោះ ព្រាហ្មណ៍ចាណក្កៈបានឃើញនូវការមុតស្រួចនៃបញ្ញា និងការឈ្លាសវៃក្នុងឧបាយ ក្នុងកិច្ចផ្សេងៗ របស់សុពុទ្ធព្រាហ្មណ៍ ត្រូវ សេចក្តីច្រណែនគ្របសង្កត់ថា សុពុទ្ធៈនេះ បាននូវតំណែងក្នុងរាជត្រកូលនេះ គប្បីសង្កត់សង្កិនអញ ទើបឲ្យព្រះបាទចន្ទគុត្តចាប់ដាក់គុក ។ តេកិច្ឆកានិបានដំណឹងថា ពុកត្រូវគេឃុំឃាំងក្នុងគុក ក៏ភ័យខ្លាច ទើបគេចទៅកាន់សម្នាក់របស់ព្រះសាណវាសិត្ថេរ ពោលនូវហេតុការណ៍ ដែលគួរសង្វេគរបស់ខ្លួនដល់ព្រះថេរៈ ហើយបួស រៀននូវកម្មដ្ឋាន ជាអ្នកសមាទាន ការនៅកណ្តាលវាលជាវត្ត និងសមាទានការអង្គុយជាវត្ត មិនខ្លាច ចំពោះរងា និងក្តៅ ធ្វើតែសមណធម៌បុណ្ណោះ ដោយពិសេស ប្រកប ព្យាយាមក្នុងវិហារភាវនា ។