ព្រះមហានាគ

ក្បាលទី 42 · ទំព័រ 320

គាថារបស់ព្រះមហានាគត្ថេរ មានពាក្យផ្តើមថា យស្ស សព្រហ្មចារីសុ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនារបស់ព្រះមានព្រះភាគព្រះនាមកកុសន្ធៈ កើតក្នុងផ្ទះមានត្រកូល ជា អ្នកដឹងក្តីហើយ ថ្ងៃមួយ បានឃើញព្រះមានព្រះភាគកកុសន្ធោ ទ្រង់ចូលកាន់ ព្រៃ គង់ត្រង់គល់ឈើមួយដើម ដោយសេចក្តីសុខក្នុងឈាន មានចិត្ត ជ្រះថ្លា បានថ្វាយផ្លែទទឹមដល់ព្រះមានព្រះភាគអង្គនោះ ។